khmer eng
  • អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានរៀបចំពិធីបិទវគ្គបណ្តុះបណ្តាលស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងវគ្គបណ្តុះបណ្តាលស្តីពី អភិបាលកិច្ចល្អ ក្រោមអធិបតីភាពឯកឧត្តម ឡោក ឆាយ អគ្គលេខាធិការរងព្រឹទ្ធសភា
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ ២០២៣ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា (អ.ពស) បានរៀបចំពិធីបិទវគ្គបណ្តុះបណ្តាលស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងវគ្គបណ្តុះបណ្តាលស្តីពី អភិបាលកិច្ចល្អ ក្រោមអធិបតីភាពឯកឧត្តម ឡោក ឆាយ អគ្គលេខាធិការរងព្រឹទ្ធសភា នៅសាលសិក្ខាសាលាបណ្ណាល័យព្រឹទ្ធសភា ។
    វគ្គបណ្តុះបណ្តាលស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ឧទ្ទេសនាមដោយឯកឧត្តម សូ មុនីរក្សា នាយកសាលាជាតិរដ្ឋបាលមូលដ្ឋាន នៃក្រសួងមហាផ្ទៃ សិក្សាចំនួន ៣ពេល រៀងរាល់ព្រឹក ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣ មានសិក្ខាកាមជាថ្នាក់ដឹកនាំនាយកដ្ឋានចូលរួមចំនួន ៤១នាក់។
    វគ្គបណ្តុះបណ្តាល ស្តីពីអភិបាលកិច្ចល្អ ឧទ្ទេសនាមដោយលោក លឹម ពុទ្ធារី ប្រធាននាយកដ្ឋានបណ្តុះបណ្តាលនៃក្រសួងមហាផ្ទៃ សិក្សាចំនួន០២ពេល រៀងរាល់ព្រឹក ពីថ្ងៃទី០២ ដល់ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣ មានសិក្ខាកាមចូលរួមចំនួន៧៨នាក់។
    វគ្គបណ្តុះបណ្តាលទាំងពីរនេះ រៀបចំឡើង ក្នុងគោលបំណងដើម្បីជួយពង្រឹងសមត្ថភាពដល់មន្ត្រីឱ្យមានការយល់ដឹង និងស្វែង យល់ពីការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងឱ្យមានអភិបាលកិច្ចល្អ ដើម្បីជួយបំពេញការងារឱ្យកាន់តែមានប្រសិទ្ធភាព ប្រសិទ្ធផលប្រកបដោយនិរន្តភាពខ្ពស់ជូនដល់អង្គភាពរបស់ខ្លួន។

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សម្តេចតេជោ ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកអគ្គរាជទូតប្រទេសដាណឺម៉ាក ចូលជួបសម្តែងការគួរសម
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាមកពី១១ឃុំ ក្នុងស្រុកស្វាយអន្ទរ ខេត្តព្រៃវែង
    thumbnail
     
    ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង  អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៥ព្រឹទ្ធសភា
    thumbnail
     
    លោកជំទាវ មាន សំអាន ផ្តាំផ្ញើដល់អាជ្ញាធរពាក់ព័ន្ធក្រុមប្រឹក្សាឃុំបន្តយកចិត្តទុកដាក់តាមដាន និងអនុវត្តនូវការសន្យានាអំឡុងពេលបោះឆ្នោតកន្លងមករបស់ក្រុមប្រឹក្សាឃុំ
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ ក្នុងស្រុកពារាំង ខេត្តព្រៃវែង